មនុស្ស.

ក្រុមឧក្រិដ្ឋជនដែលត្រូវបានលើកមកបង្ហាញជារូបភាព និងចងក្រងជាឯកសារមានចំនួន១៨នាក់។ តាមការសង្កេតជារួម នៅទីបញ្ចប់ ពួកឧក្រិដ្ឋជនត្រូវបានគេផ្ដន្ទាទោសពីបទប្រឆាំងនឹងមនុស្សជាតិ។

អ្វីៗដែលលើកមកបង្ហាញមាន:
ផ្នែករូបភាព , រូបភាព និង ការបោះពុម្ពផ្សាយបានធ្វើរួចរាល់ហើយ

.ការងារយោងទៅលើរូបភាពជាច្រើន។រូបភាពដែលយកមកពីអ៊ីនធឺណិតត្រូវបានពិនិត្យ ផ្ដិតចេញប្រកបដោយទឹកថ្នាំសំយោគចេញជាសារធាតុជ័រនិងដាក់ក្នុងស៊ុមដែលការពារបានល្អមានទំហំ ១៩.៥ x ២៦ ស.ម។រូបភាពទាំងអស់នេះបានធ្វើរួចរាល់ហើយ។ នៅជំហានបន្ទាប់ រូបភាពដែលបានធ្វើរួចហើយត្រូវពង្រីកតាមប្រព័ន្ធឌីជីថលនិងផលិតឡើងតាមដំណើរការស្រដៀងគ្នា។

.. សេចក្ដីអធិប្បាយខ្លីស្ដីពីជីវប្រវត្តិឧក្រិដ្ឋជនម្នាក់ៗ និងសេចក្ដីបន្ថែមលើឧក្រិដ្ឋកម្មនីមួយៗ , ដំណើរការក្ដីស្របច្បាប់ , សាលក្រម ។ល។ត្រូវបានយកចេញពីអត្ថបទដើមជាភាសាអាល្លឺម៉ង់ និងត្រូវបានបកប្រែជាភាសាផ្សេងៗ។

… សេចក្ដីអធិប្បាយខ្លីត្រូវបានអានដោយអ្នកនិយាយផ្សេងៗគ្នា និងភាសាក៏ផ្សេងៗគ្នាដែរ ហើយត្រូវបានថតចំលងតាមប្រព័ន្ធឌីជីថល។

Bernd Fischer, 18 Menschen Reihe 1


បកប្រែដោយ: អ៊ុក បញ្ញា

កើតនៅ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៨៩៧ ក្នុងទីក្រុង ហាក់

គាត់បានសិក្សាវិជ្ជាពេទ្យ ក្នុងឆ្នាំ១៩១៩ ហើយទទួលវិញ្ញាបនបត្រក្នុងឆ្នាំ ១៩២៤។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៣៣លោកវេជ្ជបណ្ឌិតផ្នែកឱសថសាស្ត្រ បានក្លាយទៅជាសមាជិកនៅក្នុងគណបក្សណាស៊ីពីរឆ្នាំក្រោយមក គាត់បានផ្គត់ផ្គង់បរិក្ខារ និងចូលរួមនៅក្នុងក្រុមSS។
ក្នុងឆ្នាំ១៩៣៦ គ្រូពេទ្យឱសថហើយនិងក្រុមការងាររបស់គាត់ត្រូវបានទទួលការអប់រំបណ្ដុះបណ្ដាល ដើម្បីរៀបចំថ្នាំត្រៀមទុកសម្រាប់ការប្រកួតកីឡាអូឡាំពិក ក្នុងរដូវក្ដៅ និងរដូវរងា។
នៅឯការប្រជុំអន្តរជាតិ ស្ដីអំពីពេទ្យកីឡា នៅក្នុងទីក្រុងបារីសក្នុងឆ្នាំ១៩៣៧ គាត់បានថ្លែងសន្ទរកថាស្ដីអំពីអើហ្សីហាំងបេហេនឡាំង (បង្រៀនពីវិធីព្យាបាល) ហើយគាត់បានចាក់បង្ហាញខ្សែភាពយន្តស្ដីពីរឿងជាក់ស្ដែងដែលបានកើតឡើងក្នុងមន្ទីរពេទ្យហូហេនលីឈេន។ នៅក្នុងឆ្នាំដដែលនេះដែរគាត់បានក្លាយជាសាស្ត្រាចារ្យជំនាញឱសថសាស្ត្រផ្នែកកីឡានៅឆារីតេក្នុងទីក្រុងប៊ែរឡាំងហើយក្លាយជានាយកវិទ្យាស្ថានឱសថសាស្ត្រ ជើមេនរីជមេឌីខល សម្រាប់អត្តពលកម្ម។
ក្នុងឆ្នាំ១៩៣៨ គណៈគ្រប់គ្រងបានតែងតាំង គាត់ជាអ្នកត្រួតពិនិត្យឱសថគ្រប់ប្រភេទសម្រាប់ពិធីប្រកួតអត្តពលកម្មក្នុងប្រទេសអាល្លឺម៉ង់ ។
នៅក្នុងឆ្នាំ ១៩៤០ គាត់បានក្លាយជាមេបញ្ជាការកងពលតូចSS និងជាឧត្ដមសេនីយ៍ត្រី ហើយនៅក្នុងឆ្នាំ ១៩៤៣ជាមេដឹកនាំក្រុម SS និងជាឧត្ដមសេនីយ៍ទោនៃក្រុម វ៉ាហ្វេន SS។
គាត់បានធ្វើពិសោធន៍ឱសថសាស្ត្រ ទៅលើអ្នកដែលរស់នៅក្នុងជុំរុំប្រមូលផ្ដុំជាមួយគ្នា ហើយបានទទួលឋានៈជាអស្សឫទ្ធិដោយទទួលបាននូវរង្វាន់ជាដាវ ហើយនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ១៩៤៥ បានក្លាយជាប្រធានកាកបាទក្រហមអាល្លឺម៉ង់ចុងក្រោយគេក្នុងរបបណាស៊ីបានរយៈពេលពីរបីថ្ងៃ។
នៅចុងខែឧសភា ឆ្នាំ១៩៤៥ គាត់ត្រូវបានគេចាប់ខ្លួន ជាមួយនឹងឯកសារបន្លំ នៅក្នុងទីក្រុង ប្រ៊ីម៊ែរវែដ ក្នុងឆ្នាំ
១៩៤៦ អំឡុងពេលកាត់ក្ដីវេជ្ជបណ្ឌិតនៅក្នុងក្រុង នូរីមប៊ើគ តុលាការបានចោទប្រកាន់គាត់ថាបាន ធ្វើការពិសោធន៍ ទៅលើស្ត្រីដែលរស់នៅក្នុងជុំរុំប្រមូលផ្ដុំជាមួយគ្នាឲស្លាប់ជាច្រើននាក់ ហើយបានធ្វើឧក្រិដ្ឋកម្ម ដោយពិសោធលើការវះកាត់។ ក្នុងឆ្នាំ១៩៤៧ តុលាការបានកាត់ទោសគាត់ប្រហារជីវិត ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រាំបួនខែកន្លះក្រោយមក គាត់ត្រូវបានគេប្រហារជីវិត។

កើតនៅឆ្នាំ១៩០៨ ទីកន្លែងមិនពិតប្រាកដ

ក្នុងអាយុ៣២ឆ្នាំគាត់បានក្លាយជាឥស្សរជនជាន់ខ្ពស់នៅក្នុងប្រទេសសូវៀត ឡាត់វីយ៉ា។ គាត់មានតួនាទីជាឥស្សរជន ពីឆ្នាំ ១៩៤០ ដល់ ឆ្នាំ១៩៥៣, ហើយនៅពេលគាត់ជាឥស្សរជននៃក្រុមសន្តិសុខរដ្ឋ
ហើយជា (ពីមុន) គាត់ចូលរួមចំណែកក្នុងការនិរទេសជាច្រើន។ ក្នុងឆ្នាំ ១៩៤៩ គាត់បានបញ្ជាដោយខ្លួនឯងផ្ទាល់ចំនួន៤១.៥៤៤ និរទេស។ ដូចនោះគាត់បានទទួលរង្វាន់ ឥស្សរិយយសកងទ័ពមេដាយក្រហម។
គាត់បានចូលនិវត្តន៍ នៅក្នុងកំឡុងឆ្នាំ១៩៥០។ ជីវិតដែលមិនបង្កជម្លោះរបស់គាត់ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៩៤ នៅពេលដែលគាត់ត្រូវបានគេចាប់ខ្លួននៅទីក្រុង រីហ្គា។
ការចោទប្រកាន់នៅឆ្នាំ១៩៩៣ និង ខែធ្នូ ឆ្នាំ១៩៩៥ ដោយតុលាការស្រុកទីក្រុង រីហ្គា ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រហារជីវិតអ្នកទោសនយោបាយ ធ្វើទារុណកម្ម រួមទាំងបណ្ដឹងក្នុងការជំនុំជម្រះ និងឃាតកម្មផ្សេងៗទៀត គាត់ត្រូវគេកាត់ទោសអោយជាប់ពន្ធធនាគារអស់មួយជីវិត ហើយបីខែក្រោយមកគាត់បានស្លាប់នៅក្នុងគុកបន្ទាប់ពីការកាត់ទោសត្រូវបានប្រកាសជាសាធារណៈ។
អំឡុងពេលកាត់ក្ដី គាត់បានទទួលខុសត្រូវចំពោះករណីនិរទេស ហើយគាត់ក៏បានអះអាងថាគាត់គោរពតាមបញ្ជារបស់ថ្នាក់លើប៉ុណ្ណោះ។

កើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ១៩១១ ក្នុងទីក្រុង អ៊ីងហ្គើសហូសេន

ក្នុងឆ្នាំ១៩៣៣ ភ្នាក់ងារធនាគារស្ថិតក្នុងការបណ្ដុះបណ្ដាលម្នាក់ត្រូវបានក្លាយទៅជាសមាជិកក្រុម SS។ ក្នុងឆ្នាំ១៩៣៧ គាត់បានរៀបអាពាហ៍ពិពាហ៍ ហើយបានក្លាយជាសមាជិក គណបក្ស ណាស៊ី។ គាត់ធ្វើការដំបូងបង្អស់នៅក្នុងជុំរុំប្រមូល
ផ្ដុំ នឿនហ្គាម ក្នុងឆ្នាំ ១៩៤០ បន្ទាប់ពីធ្វើការនៅក្នុងកងវីរសេនាធំទ័ពថ្មើរជើងទី៩ ។ ទីនោះគាត់បានក្លាយជាជំនួយការមេបញ្ជាការជុំរុំ។ នៅឆ្នាំ ១៩៤២គាត់ក៏កាន់ដំណែងនេះនៅក្នុងជុំរុំប្រមូលផ្ដុំ អាប៊ីតដូហ្វ ផងដែរ ។ នៅឆ្នាំ ១៩៤៣ អនុសេនីយ៍ទោបានផ្ទេរទៅកាន់ជុំរុំពិឃាដ លុបលីនម៉ាត់ដាណេក ក្នុងដំណែងជាអ្នកជំនួយការ។នៅឆ្នាំ១៩៤៤គាត់ផ្ទេរទៅកាន់ជុំរុំប្រមូលផ្ដុំអូសច្វីត ប៊ើគីណូ ហើយនៅក្នុងឆ្នាំ១៩៤៥ គាត់ផ្ទេរទៅកាន់ជុំរុំប្រមូលផ្ដុំដូរ៉ា-មីតែលប៊ូ នៅក្នុងទីក្រុងណ័ដហូសេន។
ពីឆ្នាំ១៩៤៥ ដល់ ១៩៤៦ គាត់បានជាប់ទោសរយៈពេលមួយឆ្នាំកន្លះដោយសារតែគាត់ជាឈ្លើយសឹកសង្គ្រាមរបស់ចក្រភពអង់គ្លេស។គាត់បានប្រកាសខ្លួនគាត់ចំពោះមុខជនជាតិអង់គ្លេសថា ខ្លួនជាពលទាហានរបស់បន្ទាយកងទ័ពអាល្លឺម៉ង់ដោយប្រើនូវឯកសារបន្លំ។
ទីបំផុត គាត់បានត្រលប់ទៅជួបប្រពន្ធ និងកូនពីរនាក់របស់គាត់ ដោយបន្តការងារជាធនាគារិក។ គាត់បានសារភាពដោយត្រង់ថាគាត់ធ្លាប់ធ្វើជាសមាជិកនៃ អង្គការឧក្រិដ្ឋកម្ម ដោយទទួលទោសជាប់ក្នុងពន្ធធនាគារ៩ខែ (១៩៥៤) ដែលមិនធ្លាប់ជួប។
នៅក្នុងឆ្នាំ១៩៦៥ គាត់ត្រូវបានគេចាប់ខ្លួន ហើយនៅក្នុងរឿងក្ដីជាលើកដំបូងនៅក្នុងទីក្រុង ហ្វ្រែងហ្វើត អូសច្វីត បានកាត់ទោសគាត់អោយជាប់ពន្ធធនាគាររយះពេល៧ឆ្នាំ ពីបទផ្ដល់ជំនួយ និងសមគំនិតសម្លាប់មនុស្សយ៉ាងហោចណាស់ ១.០០០នាក់ ក្នុងករណី៣យ៉ាងតិចបំផុត។ ក្នុងដំណើរការកាត់ក្ដី គាត់បានសារភាពថាគាត់មិនដឹងពីព័ត៌មានស្ដីពីការប្រល័យជីវិតជនជាតិជ្វីហ្វហុងគ្រីជាច្រើនសន្ធឹកសន្ធាប់ដែលមានតួលេខ ប្រហាក់ប្រហែល៤០០.០០០នាក់ ក្នុងអំឡុងពេលដែលគាត់បានធ្វើការនៅឯអូសច្វីត។ គាត់អះអាងថា „ក្នុងគោលការណ៍ អ្នកទោស នៅក្នុងអូសច្វីត មិនត្រូវបានសម្លាប់ទេ“ ។
នៅក្នុងឆ្នាំ១៩៧០ គាត់បានរួចខ្លួនមុនពេលកំណត់។ គាត់បានធ្វើការវិញនៅក្នុងធនាគារដដែលរហូតដល់គាត់ចូលនិវត្តន៍។
នៅក្នុងឆ្នាំ ១៩៨៩ តុលាការនៅក្នុងទីក្រុង
ប៊ីលេហ្វៀល បានកាត់ទោសបុរស អាយុ៧៧ឆ្នាំ អោយជាប់ពន្ធធនាគាររយៈពេល៤ឆ្នាំ។ក្នុងដំណើរការរឿងក្ដីនេះ គឺគាត់បានចូលរួមក្នុងការបំពុលដោយឧស្ម័នទៅលើអ្នកទោសជនជាតិជី្វហ្វ ដ៏ច្រើនលើសលប់ នៅក្នុងជុំរុំប្រមូលផ្ដុំ ម៉ាត់ដាណេក។ ចន្លោះខែឧសភា ឆ្នាំ១៩៤៣ និង ខែឧសភា១៩៤៤ គាត់បានផ្ដល់អោយជុំរុំនូវថ្នាំពុលZyclone B យ៉ាងហោចណាស់៣.៦១០គ.ក។
គាត់បានទទួលមរណភាពនៅជន្មាយុ ៨៨ឆ្នាំ ជាបុរសមានសិទ្ធសេរីភាពម្នាក់។

កើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩១២ ក្នុងទីក្រុង ម៉ូនគីឈេន

នៅអាយុ២៦ឆ្នាំ នាងបានចាប់ផ្ដើមធ្វើការ ជា បុគ្គលិក Aufseherin (អ្នកជំនួយការKZ) នៅឯជុំរុំប្រមូលផ្ដុំនៅលីចថេនប៊ើគ ហើយបានឡើងដំណែងជាអ្នកជំនួយការKZជួរមុខ។ នាងបានបន្តមុខងារនៅឯជុំរុំប្រមូលផ្ដុំក្នុងទីក្រុង រីវេនស៏ប្រាក់ អូសច្វីត និង ម៉ូលឌុហ្វ។
នាងបានប្រព្រឹត្តអំពើឃោរឃៅទៅលើអ្នករស់នៅជុំរុំជាមួយគ្នា។ការវាយដំហើយវាយទៀតដោយរំពាត់ឬដំបងត្រូវបានចាត់បញ្ចូលទៅក្នុងការប្រព្រឹត្តិរបស់នាង។ ការងាររបស់នាង រួមមានការជ្រើសរើសអ្នកទោសអោយស្លាប់ក្នុងបន្ទប់ឃុំឃាំង
ដែលមានផ្ទុកឧស្ម័នពុល ហើយជ្រើសរើសស្ត្រីជាច្រើននាក់សម្រាប់ធ្វើការពិសោធន៍មនុស្ស។នាងគ្រប់គ្រងក្រុមតន្ត្រីនារីក្នុងក្រុង អូសច្វីចប៊ើគីណូ ដែលសម្ដែងជាប្រចាំ ពេលបញ្ជាដោយបង្ខំអោយធ្វើការ នៅឯកន្លែងថ្លែងសុន្ទរកថារបស់មេបញ្ជាការជុំរុំ និងនៅឯកន្លែងប្រហារជីវិត។
នៅទីក្រុង អូសច្វីច ប៊ើគីណូ នាងទទួលរហ័សនាមជា „សត្វតិរច្ឆាន“ ហើយនាងបានទទួលពានរង្វាន់ចំណាត់ថ្នាក់សង្គ្រាមទី២ពីរបបណាស៊ីដោយបានការគាំទ្រពី អ្នកដឹកនាំរបស់គេ។នាងធ្វើការងារចុងក្រោយនៅក្នុងទីក្រុងអូសេនកូម៉ានដូ ម៉ូលឌុហ្វ, ដែលជាជុំរុំរងរបស់ជុំរុំប្រមូលផ្ដុំ ដាខូ។
បន្ទាប់ពីធ្វើការចុះចាញ់ នាងត្រូវបានចាប់ខ្លួនដោយទាហានអាមេរិក ដែលព្យាយាមតាមចាប់នាង និងប្រគល់នាងអោយប្រទេសប៉ូឡូញ។
នៅទីនោះ តុលាការជាតិជាន់ខ្ពស់នៅក្នុងទីក្រុងក្រាកូវបានចោទប្រកាន់នាងពីបទចូលរួមអោយមនុស្សស្លាប់ដោយបង្ខាំងក្នុងបន្ទប់ដែលមានឧស្ម័នជាតិពុល និង ចូលរួមក្នុងការធ្វើពិសោធន៍ឱសថ និង ពីបទសម្លាប់អ្នករស់នៅក្នុងជុំរុំដោយការបង្អត់អាហារ ធ្វើទារុណកម្ម និងវាយធ្វើបាប។
នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៤៧នាងត្រូវបានកាត់ទោសប្រហារជីវិត ដោយភ្ជួរក ហើយការកាត់ទោសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៤៨ ក្នុងទីក្រុងក្រាកូវ ។

កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩១៣ នៅក្នុងបេដហ្គដដេសប៊ើគ

នៅអាយុ២២ គាត់បានក្លាយជាសមាជិកនៃក្រុមSS មិនយូរប៉ុន្មានគាត់បានចូលរួមក្នុង Sicherheisdienst (សាខាសន្តិសុខក្រុមSS)ក្នុងទីក្រុងប៊ែគឡាំង ហើយនៅទីនោះ គាត់បានចូលរួមចំណែកធ្វើទុក្ខបុកម្នេញទៅលើជនជាតិជិ្វហ្វ និងអ្នកស្រលាញ់ភេទដូចគ្នា ក្រោយមកបានក្លាយជាអ្នកទទួលខុសត្រូវ នៅក្នុងទីក្រុងហាក់ និងទីក្រុងអាមស្ទើរដាម ដែលមាននាទីជាអ្នកធ្វើទុកបុកម្នេញទៅលើអ្នកដែលរត់គេចខ្លួនចេញពីនយោបាយ និងជនជាតិជិ្វហ្វពីអាល្លឺម៉ង់។
៧ឆ្នាំក្រោយមកគាត់បានក្លាយជាប្រធានហ្គេស្តាប៉ូ ក្នុងទីក្រុងលីយ៉ន ។អនុសេនីយ៍ត្រីដ៏ឈ្លាសវៃ SS ដំបូង ប្រកបដោយសំលៀកបំពាក់ ជាជនស៊ីវិល ដែលមិនគួរអោយគិតថាជាមនុស្សកាចសាហាវនោះអាចវាយធ្វើបាបអ្នកដែលរស់នៅក្នុងជុំរុំ ដែលពួកគេមិនអាចទ្រាំបានរហូតដល់សន្លប់ នៅក្នុងអំឡុងពេលដែលគាត់ធ្វើការ។ គាត់និងបក្សពួករបស់គាត់បានវាយធ្វើបាបស្ត្រីរហូតសន្លប់ និងបង្ខំពួកគេអោយរួមភេទជាមួយសុនខ ធ្វើទារុណកម្មមនុស្សដោយឆក់ខ្សែភ្លើង ភ្ជួរជើងឡើងលើ វាយធ្វើបាបកុមារ ហើយបង្អត់អាហារ។
គាត់បានធ្វើការក្នុងទីក្រុងម៉ូនីច (១៩៤៧ដល់១៩៥១) ជាភ្នាក់ងារយកការសំងាត់អាមេរិក ខណៈពេលដែលតុលាការយោធាលីយ៉ន បានកាត់ទោសកំបាំងមុខគាត់ដោយប្រហារជីវិតក្នុងឆ្នាំ១៩៤៧ ពីឆ្នាំ១៩៥២ និងឆ្នាំ១៩៥៤ ពីបទធ្វើទារុណកម្ម ប្រហារជីវិត និរទេសនិងប្លន់។ ក្រោយមកគាត់ត្រូវបានការពារអោយរួចខ្លួន ដោយធ្វើដំណើរឆ្លងកាត់ទីក្រុងហ្សឺណែវ ទៅបូលីវី ក្នុងឆ្នាំ១៩៥១ក្រោមជំនួយវីធីខេន។នៅទីនោះ អតីតអនុសេនីយ៍ត្រីឈ្លាសវៃក្រុមSSដំបូងបានផ្ដួចផ្ដើមបង្កើតរោងម៉ាស៊ីនអារឈើ។គាត់បានធ្វើការជាភ្នាក់ងារសំងាត់យោធារបស់របបដឹកនាំបូលីវី ជាអ្នកបង្ហាត់ហ្វឹកហ្វឺន បន្ទាប់ពីមានការបះបោរយោធាក្នុងឆ្នាំ១៩៦៤។ ជាមួយពេលដដែលនេះដែរគាត់មានមុខងារយ៉ាងសកម្មជាទីប្រឹក្សាផ្ដល់ដំបូន្មានដល់ អ្នកបង្ហាត់ហ្វឹកហ្វឺនអាមេរិកនៅក្នុងការប្រយុទ្ធប្រឆាំងឈីហ្គូវារ៉ានិងពួកទ័ពព្រៃ។ នៅក្នុងឆ្នាំ ១៩៦៦ BND ដែលជាភ្នាក់ងារពិសេសអាល្លឺម៉ង់បានស្គាល់គាត់ថាជា „ជាងកាត់សក់នៅក្នុងទីក្រុងលីយ៉ន“ផងនិងជាភ្នាក់ងារផង។នៅក្នុងឆ្នាំដដែលនេះគាត់ត្រូវបានគេកំណត់តែងតាំងអោយធ្វើជាអ្នកតំណាងក្រុមហ៊ុនលក់សម្ភារៈសឹក ដែលនៅសល់ពីកងកម្លាំងយោធាសហព័ន្ធអាល្លឺម៉ង់ក្នុងតម្លៃថោកក្នុងប្រទេសបូលីវីនៅក្នុងទីក្រុងបន។អ្នកដែលទិញសម្ភារៈសឹកអស់ទាំងនេះរួមមាន ប្រទេសផ្ដាច់ការយោធានៅតំបន់អាមេរិកខាងត្បូង និងប្រទេសអ៊ីស្រាអែល គាត់លក់អោយនូវសម្ភារៈសឹកបន្ទាប់ពីសង្គ្រាម៦ថ្ងៃ គឺវាជាការប្រឆាំងនឹងការហាមឃាត់មិនឲនាំចូលអាវុធអន្តរជាតិ។
នៅក្នុងឆ្នាំ១៩៨២ដីកាធ្វើសារជាថ្មីមួយទៀតចាប់ខ្លួនគាត់ចេញដោយប្រទេសបារាំង មានលទ្ធផលថាក្នុងឆ្នាំ១៩៨៣ ការចោទប្រកាន់នេះគឺការធ្វើបត្យាប័នពីប្រទេសបូលីវីទៅកាន់ទីក្រុងលីយ៉ន។ គាត់នៅតែជាប់ឃុំឃាំងរហូតដល់ការកាត់ក្ដី ក្នុងឆ្នាំ១៩៨៧។
បន្ទាប់មកឧក្រិដ្ឋកម្មសង្គ្រាមដែលគាត់បានប្រព្រឹត្តមិនថិតក្រោមការស្វែងរកដោយក្រុមប្រឹក្សាតុលាការ ក្នុងទីក្រុងរ៉ូន(Rhone)ទៀតទេ។ ករណីនៅក្នុងការកាត់ក្ដីទាំងនេះត្រូវបានកំណត់ថាជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលមានចែងក្នុងប្រព័ន្ធច្បាប់ប្រទេសបារាំងក្នុងឆ្នាំ១៩៦៤ ដូចនេះហើយទើបការកាត់ក្ដីមានព្រំដែនកំណត់។
គាត់ត្រូវបានកាត់ទោសជាប់ពន្ធធនាគារអស់មួយជីវិត ហើយបានទទួលមរណភាពក្នុងគុក នៅឆ្នាំ ១៩៩១។

កើតនៅ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៩២៨ នៅខេត្តកំពង់ធំ (សន្មត)

នៅក្នុងវ័យជាក្មេងជំទង់ម្នាក់ គាត់បានក្លាយជាបងធំ ទី១ ក្នុងរបបខ្មែរក្រហម។នៅកុមារភាពគាត់រស់នៅក្នុងវត្ត៦ឆ្នាំហើយគាត់បានបួស៤ឆ្នាំក្រោយមក។នៅអាយុប្រហែល២១ឆ្នាំ គាត់បានទៅសិក្សាផ្នែកអេឡិចត្រូនិកវិទ្យុនៅទីក្រុងបារីសអស់រយៈពេល ៤ឆ្នាំ (ដោយមិនមានសញ្ញាប័ត្រ)។
គោលដៅនយោបាយរបស់ខ្មែរក្រហមបានបំបិទនូវវណ្ណៈ និងភាពខុសគ្នារវាងប្រជាជន។ ទ្រព្យសម្បត្តិផ្សេងៗមិនត្រូវបានអនុញ្ញាតអោយមានម្ចាស់កម្មសិទ្ធិ ធ្វើការមិនសម្រេចត្រូវបានដាក់ទោសថាជាជនក្បត់ជាតិ ប្រជាជនទាំងអស់តម្រូវអោយស្លៀកសំលៀកបំពាក់ឈុតខ្មៅ, ពាក្យថាម៉ែ ពុក មីង និងពាក្យដទៃទៀតត្រូវបានគេជំនួសដោយពាក្យ ថាសមមិត្ត ហើយសាសនាទាំងអស់មិនត្រូវបានអោយមាន។ នៅក្នុងការកាន់អំណាចរបស់គាត់ មនុស្សជាងពីរលាននាក់បានស្លាប់ក្នុងប្រទេសកម្ពុជា។ របបនេះ(១៩៧៥ដល់១៩៧៩) មុនដំបូងគេសម្លាប់អ្នកចេះដឹង បន្ទាប់មកសម្លាប់វៀតណាម ឬចិនកាត់ខ្មែរ ហើយនិងអ្នកដែលរិះគន់ដល់របបផ្ដាច់ការ។ ក្នុងផ្ទៃប្រទេសទាំងមូលមានត្រឹមតែ វេជ្ជបណ្ឌិត៥០នាក់ និងគ្រូបង្រៀន៥.០០០នាក់ប៉ុណ្ណោះក្នុងចំណោម២០.០០០នាក់ទៀត បានរស់រានមានជីវិត។
បន្ទាប់ពីការប្រយុទ្ធប្រឆាំងទទួលជោគជ័យទៅលើរបបកងទ័ពដែលគាំទ្រដោយពួកចក្រពត្តិអាមេរិក ប្រជាជនក្នុងទីក្រុងភ្នំពេញតម្រូវអោយចាកចេញពីគេហដ្ឋានក្នុងរយៈពេល៤៨ម៉ោងជាដាច់ខាត។ប្រជាជនកម្ពុជាត្រូវបានបង្ខំអោយធ្វើការងារស្រែចម្ការហួសកម្លាំងដោយមានពេលខ្លះធ្វើការលើស១២ម៉ោងក្នុងមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយការផ្ដល់អោយនូវ អាហារ ថ្នាំសង្កូវមិនសក្ដិសមទៅនឹងកម្លាំងខំប្រឹងធ្វើការរបស់គេឡើយ (មន្ទីរពេទ្យ និងគ្រឿងបរិក្ខារពេទ្យ ត្រូវបានកម្ទេចចោលទាំងស្រុងដោយខ្មែរក្រហម)។
ក្នុងខែមិថុនា ឆ្នាំ១៩៩៧ បងធំទីមួយក្នុងជន្មាយុ ៦៩ឆ្នាំ ត្រូវបានបណ្ដេញចេញ ពីអំណាចហើយបានកាត់ទោសថាជាជនក្បត់ជាតិអោយជាប់គុកអស់មួយជីវិតដោយសាលាក្ដីខ្មែរក្រហម។
ក្នុងអាយុ៧០ឆ្នាំគាត់បានធ្វើអត្តឃាតខ្លួនដោយលេបថ្នាំហួសកម្រិត បន្ទាប់ពីបានដឹងថាឧត្ដមសេនីយ៍នៃរបបខ្មែរក្រហមបានអនុញ្ញាត បញ្ជូនគាត់ទៅកាន់សហរដ្ឋអាមេរិក។

កើតនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៣០ ក្នុងទីក្រុង តុស្

នាងបានសិក្សានៅសកលវិទ្យាល័យហ្សាហ្រ្គេប ហើយធ្លាប់បានធ្វើជាសាស្ត្រាចារ្យផ្នែកជីវៈវិជ្ជា (ឯកទេសខាងរុក្ខជាតិ) ជាព្រឹទ្ធបុរសផ្នែកវិទ្យាសាស្ត្រធម្មជាតិ និងគណិតវិទ្យានៅសាកលវិទ្យាល័យសារ៉ាជិវូ(Sarajevo)និងបានបោះពុម្ពសៀវភៅស្ដីអំពីវិទ្យាសាស្ត្រប្រហែល ១០០ក្បាល។
សាស្ត្រាចារ្យផ្នែកជីវសាស្ត្រ ត្រូវបានជ្រើសរើសជាសមាជិកគណបក្សប្រជាធិបតេយ្យស៊ើប ហើយជាស្ត្រីតែម្នាក់គត់ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋ បូស្នៀ និង ហើហ្សីហ្គូវីណា នៅការបោះឆ្នោតចម្រុះលើកទីមួយ។
ក្រោយមក នាងបានក្លាយជាមេដឹកនាំដ៏ខ្ពស់ម្នាក់ក្នុងជួរកងទ័ព ហើយក៏បានក្លាយទៅជាអនុប្រធានាធិបតី និងជាប្រធានាធិបតី នៃសាធារណរដ្ឋ Srpska។
បន្ទាប់ពីនាងត្រូវបានគេបណ្ដេញចេញពី គណបក្សប្រជាធិបតេយ្យស៊ើប នាងបានបង្កើតសាធារណរដ្ឋសម្ព័ន្ធមិត្តប្រជាជនស៊ើប ហៅកាត់ថា SNS។
នៅក្នុងកំឡុងពេលដែលនាងបានធ្វើនយោបាយ យ៉ាងសកម្ម នាងបានប្រកាសអំពីគម្រោង រៀបចំ ចាត់ចែងសម្លាប់ទៅលើប្រជាជាតិ ជាតិសាសន៍ ពណ៌សម្បុររបស់ជនជាតិម៉ូស្លីម និងក្រូអាតបូស្នៀ ក្នុងតំបន់បូស្នៀហើហ្សីហ្គូវីណាដោយអគតិអោយអស់ចេញពីតំបន់នោះហើយចាត់ទុកថាជា „បាតុភូតធម្មជាតិ“។
ក្នុងឆ្នាំ២០០១សាស្ត្រាចារ្យ និងក៏ជាអតីតប្រធានាធិបតី នៃសាធារណរដ្ឋSrpska បានស្ម័គ្រចិត្តប្រគល់ខ្លួនប្រកបដោយវិប្បដិសារី ទៅអោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលជាអតីតយូហ្គោស្លាវី។
នាងត្រូវបានគេកាត់ទោសអោយជាប់ពន្ធធនាគារ ១១ឆ្នាំ ពីបទមានគម្រោងចង់លប់បំបាត់ចោលនូវ ជនជាតិស៊ើប។
ដោយការកែប្រែខ្លួនបានល្អនៅក្នុងពន្ធធនាគារប្រទេសស៊ុយអែតព្រមទាំងតុលាការមានទំនុកចិត្តថានាងបានទទួលយល់ព្រម ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់នាង ដូចនេះជាលទ្ធផល នាងត្រូវបានដោះលែងមុនកាលកំណត់បន្ទាប់ពីជាប់ពន្ធធនាគារអស់រយៈពេលប្រហែល៧ឆ្នាំ។
ក្រោយមកនាងបានថ្លែងក្នុងការសម្ភាសន៍ថា ការស្អប់ខ្ពើមចំពោះជនជាតិម៉ូស្លីមរបស់នាងលែងមាន ហើយដោយនាងបានបញ្ជាក់បង្ហាញពីវិប្បដិសារីនៅតុលាការ ដូចនេះទើបនាងបានរួចទោសក្នុងរយះពេលខ្លី។

កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ ក្នុងកំពង់ចិន

នៅក្នុងចន្លោះអាយុ៣៤ និង៣៧ គាត់ជាអ្នកទទួលខុសត្រូវ ចំពោះមន្ទីរឃុំឃាំង ស ២១ ក្នុងប្រទេសកម្ពុជា។យ៉ាងហោចណាស់ មនុស្សចំនួន១៥.០០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរដែលជាអតីតសាលារៀននោះ ហើយពួកគេត្រូវបានចាក់ច្រវាក់ជាប់នឹងគ្រែ និងបង្ខំអោយពួកគេចុះឯកសារក្លែងក្លាយដើម្បីងាយធ្វើទារុណកម្ម នៅទីបំផុតពួកគេត្រូវបានយកទៅសម្លាប់ចោលវាលម្ដុំនោះ។ ឈ្មោះរបស់គាត់ត្រូវបានបង្ហាញជាសាធារណៈក្នុងឯកសារជាប់ទាក់ទងគ្នាជាច្រើនដែលរាប់បញ្ចូលនូវការបញ្ជាអោយកុមារទាំង១៧នាក់រាយការណ៍ប្រាប់ថាឪពុកម្ដាយរបស់ខ្លួនធ្វើការអ្វីខ្លះ ហើយបន្ទាប់មកយកពួកគាត់សម្លាប់ចោល។ នៅសល់មនុស្សតិចជាងដប់នាក់ប៉ុននោះដែលរស់រានមានជីវិតពីមន្ទីរ ស-២១ តាមការប៉ាន់ស្មាន។
ក្នុងឆ្នាំ១៩៩៩ នគរបាលកម្ពុជាបានចាប់ខ្លួនគាត់ បន្ទាប់ពីធ្វើជាអ្នកផ្សព្វផ្សាយសាសនា នៅព្រះវិហារសហរដ្ឋអាមេរិក។ តុលាការយោធាបានចោទប្រកាន់គាត់ថាជាឃាតក ជនធ្វើទារុណកម្ម និងជាសមាជិកនៃអង្គការខុសច្បាប់។
នៅអាយុ ៦៧ឆ្នាំគាត់ត្រូវបានគេកាត់ទោសអោយជាប់ពន្ធធនាគារ៣០ឆ្នាំ ដោយតុលាការវិសាមញ្ញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។

កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥០ ទីកន្លែងកំណើតមិនពិតប្រាកដ

អនុសេនីយ៍ត្រីនាវាជើងទឹកជនជាតិអាហ្សង់ទីនម្នាក់ ត្រូវបានទទួលនូវការបណ្ដុះបណ្ដាលនៅសាលាបង្រៀនជួសជុលនាវាដែលហៅកាត់ថាESMA។ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានក្លាយជាថ្នាក់ដឹកនាំក្រុមមួយដែលធ្វើកិច្ចស៊ើបការណ៍ទៅលើម្ដាយក្មេងបាត់ខ្លួន។
ក្នុងឆ្នាំ១៩៧៨ គាត់ចូលខ្លួនទៅក្នុងជុំរុំជនភៀសខ្លួនអាហ្សង់ទីន ក្នុងប្រទេសបារាំង។ បន្ទាប់មកគាត់ត្រូវបានគេជ្រើសរើសអោយធ្វើជាជំនួយការកងទ័ពជើងទឹក ដែលទៅកាន់អាហ្វ្រិកខាងត្បូង ហើយទទួលខុសត្រូវជាអ្នកចេញបញ្ជានៅក្នុងសង្គ្រាមហ្វគឡែន។
ចាប់ពីឆ្នាំ១៩៨៧ រហូតដល់គាត់បានផ្លាស់តំណែងដោយសារប្រធានាធិបតីប្រទេសអាហ្សង់ទីន គាត់បានធ្វើជាមេនាវិកទូកចម្បាំងមួយអស់រយៈពេលដប់ឆ្នាំ។ ប្រធានាធិបតីបានសម្រេចចិត្តដូចនេះ ព្រោះយោងលើការពិតថាគាត់បានធ្វើអោយប៉ះពាល់ដល់កិត្តិនាមរបស់កងទ័ពជើងទឹកអាហ្សង់ទីននិងស្ថាប័នផ្សេងៗទៀតយ៉ាងធ្ងន់ធ្ងរ។
ក្នុងឆ្នាំ១៩៨៥ មុនពេលដែលគាត់ត្រូវបានគេជ្រើសអោយធ្វើជាមេកងនាវាចម្បាំង ប្រទេសបារាំង បានចេញដីកាចាប់ខ្លួនគាត់ ដោយសារគាត់ជាសហចារីនៃបទល្មើសចាប់ពង្រត់ និងសម្លាប់ដូនជី ជនជាតិបារាំងពីរនាក់ ក្នុងឆ្នាំ១៩៨៧គាត់ត្រូវបានដោះលែងព្រោះគ្មានភស្តុតាងគ្រប់គ្រាន់តាមរយះការកាត់សេចក្ដីនៅតុលាការកំពូលអាហ្សង់ទីន ។ នៅពេលនោះតុលាការបានបើកការកាត់ទោសដោយកំបាំងមុខគាត់ ហើយក្នុងឆ្នាំ១៩៩០ បានកាត់ទោសគាត់អោយជាប់ពន្ធធនាគារអស់មួយជីវិតពីបទឃុំឃាំង និងវាយធ្វើបាបដាក់ទារុណកម្មទៅលើរូបរាងកាយមនុស្ស។
ក្នុងឆ្នាំ២០០៧ តុលាការប្រទេសអ៊ីតាលីបានកាត់ទោសកំបាំងមុខគាត់ អោយជាប់ពន្ធធនាគារអស់មួយជីវិត ដោយសារក្នុងឆ្នាំ២០០១ មានដីកាចាប់ខ្លួនអន្តរជាតិពីរ បានចេញប្រឆាំងគាត់។ ដីកាទីមួយបានចេញដោយតុលាការប្រទេសអ៊ីតាលី (ពីបទចាប់ពង្រត់មនុស្សបីនាក់) ហើយដីកាទីពីរចេញដោយតុលាការប្រទេសស៊ុយអែតពីបទពង្រត់ និងសម្លាប់ស្ត្រីម្នាក់។
ប្រទេសអាហ្សង់ទីន បានប្រឆាំងនឹងការធ្វើបត្យាប័នរបស់គាត់តែទោះជាយ៉ាងណាក៏ដោយក្នុងឆ្នាំ២០០៩ ដោយការកាត់សេចក្ដីថ្មីតទល់គាត់នៅទីក្រុង បូនូសអ៊ែរីស (នៅខែតុលា ឆ្នាំ២០១០មិនត្រូវបានគេរាប់បញ្ចូល)។
ពេលបច្ចុប្បន្ន (រដូវក្ដៅឆ្នាំ២០១០)បុរសដែលគេទទួលស្គាល់ថាជា „ទេវតាមរណៈ“រស់នៅជាមនុស្សមានសេរីភាពក្នុង ឡាវ៉ាល ខេត្ត បូនូសអ៊ែរីស។

កើតនៅឆ្នាំ១៩៥៥ ទីកន្លែងកំណើតមិនពិតប្រាកដ

ក្នុងឆ្នាំ១៩៩១ គាត់មានកូនប្រាំនាក់ បុរសដែលបានរៀបការរួចម្នាក់នេះ បានចាប់ផ្ដើមធ្វើនយោបាយក្នុងប្រទេសរវ៉ាន់ដា។ គាត់បានក្លាយជា ប្រធាននៃផ្នែកមួយ របស់សាធារណរដ្ឋដើម្បីចលនាលិទ្ធប្រជាធិបតេយ្យ ហើយចាប់ពីឆ្នាំ១៩៩៣រហូតដល់ពេលគេចខ្លួនឆ្នាំ១៩៩៤ គាត់បានក្លាយជាចៅហ្វាយក្រុងតាបា។
បន្ទាប់ពីគាត់ត្រូវបានគេចាប់ខ្លួននៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៥ ក្នុងក្រុងលូសាកាគាត់ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការអង្គការសហប្រជាជាតិ នៅថៃ្ងទី១៥ ខែឧសភា ឆ្នាំ១៩៩៦ ក្នុងក្រុង អារ៉ាស្សា។
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៩៨ គាត់ត្រូវបានកាត់ទោសអោយជាប់ពន្ធធនាគារអស់មួយជីវិតពីបទជាសហចារីដៃដល់ក្នុងការប្រល័យពូជសាសន៍ ហើយជាអ្នកតំណាងឲតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅប្រទេសរវ៉ាន់ដា ICTR ពីបទញុះញង់ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ សម្លាប់រង្គាល ឃាតកម្ម ធ្វើទារុណកម្ម រំលោភ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផ្សេងៗទៀត។
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០១គាត់ត្រូវបានគេធ្វើបត្យាប័នទៅកាន់ប្រទេសម៉ាលី ហើយបានជាប់ពន្ធធនាគារនៅទីនោះ។

កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៥៥ ក្នុងទីក្រុង កូហ្សារ៉ាក់

ក្នុងកំឡុងពេលដែលគាត់ជាសមាជិកនៃ គណបក្សលទ្ធិប្រជាធិបតេយ្យស៊ើបនិងជាសមាជិកនៃកងកម្លាំងទាហានបារ៉ា គាត់បានកាន់កាប់នូវខណ្ឌទាំងមូលនៃតំបន់ព្រីហ្សេឌ័រ ក្នុង បូស្នៀ ហើហ្សីហ្គូវីណា។ ពួកគេបានវាយធ្វើបាប វាយឆ្មក់ រំលោភ និងសម្លាប់ប្រជាជននៅក្នុងភូមិភាគរាប់ពាន់នាក់ដោយសារតែគោលបំណងសាសនា និងសាវ តាជនជាតិរបស់ពួកគេ ហើយពួកគេបានឃុំឃាំងជនជាតិ ក្រូអាត និងជនជាតិម៉ូស្លីម អោយរស់នៅក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ ជាពិសេសសង់ជុំរុំ។
ក្រោយមកមិនយូរប៉ុន្មាន សមាជិកនៃគណបក្សប្រជាធិបតេយ្យស៊ើប បានធានាទទួលខុសត្រូវចំពោះនយោបាយ និងទទួលខុសត្រូវចំពោះខណ្ឌនៅក្នុងទីក្រុងកូហ្សារ៉ាក់ ហើយនៅអាយុ៣៧ គាត់ត្រូវបានគេបោះឆ្នោតឲធ្វើជាប្រធាន ផ្នែកមួយនៃគណបក្សលទ្ធិប្រជាធិបតេយ្យស៊ើប។
ដប់ខែក្រោមមកគាត់បានដកខ្លួនចេញពីកងយោធាជាតិ និងលាក់ខ្លួនរហូតដល់ធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់។គាត់ត្រូវបានចាប់ខ្លួនដោយប៉ូលិសប្រទេសអាល្លឺម៉ង់នៅក្នុងទីក្រុងម៉ូនិច ជាកន្លែងដែលគាត់ស្នាក់នៅ។ មួយឆ្នាំក្រោយមកគាត់ត្រូវបានគេបញ្ជូនខ្លួនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដោយអតីត រដ្ឋយូហ្គោស្លាវី ក្នុងទីក្រុង ហាក់។
ក្នុងឆ្នាំ២០០២ បន្ទាប់ពីដំណើរការកាត់ក្ដីពីរនៅICTY គាត់ត្រូវបានគេកាត់ទោសដោយតុលាការឧក្រិដ្ឋកម្មអោយជាប់ពន្ធធនាគារ២៥ឆ្នាំ ហើយក៏បានបញ្ជូនខ្លួនគាត់ទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីអនុវត្តដំណើរការរឿងក្ដីនេះ។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨គាត់ត្រូវបានគេដោះលែងពីពន្ធធនាគារមុនអាយុកាលជាប់ទោសរបស់គាត់។

កើតនៅថ្ងៃទី0៨ ខែឧសភា ឆ្នាំ១៩៥៧ ទីកន្លែងកំណើតមិនពិតប្រាកដ

អនុសេនីយ៍ឯក ធ្លាប់បានធ្វើជាមេប៉ូលិស និងជាភ្នាក់ងារស៊ើបការសម្ងាត់ ហើយក៏ជាមេឧក្រិដ្ឋជនក្នុងជួររដ្ឋាភិបាលដែលបង្កភេរវកម្មក្នុងប្រទេសហៃទី ពីខែតុលា ឆ្នាំ១៩៩១ ដល់ ១៩៩៤។
ក្នុងខែមីនា ឆ្នាំ១៩៩៧ គាត់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រឆាំងគ្រឿងញៀនអាមេរិក ពីបទរត់ពន្ធគ្រឿងញៀនចំនួន៣៣តោន
ដែលរួមមាន កូកាអ៊ីន(ថ្នាំញៀនសណ្ដំ) និងហេរ៉ូអ៊ីន (អាភៀនធ្វើអោយដេកលក់) ទៅកាន់សហរដ្ឋអាមេរិក ហើយការចោទប្រកាន់ក៏ត្រូវបាននាំទៅកាន់សហរដ្ឋអាមេរិក។ នៅក្នុងខែកក្កដា តុលាការកំពូលក្នុងប្រទេសហ៊ុនដូរ៉ាស់ បានច្រានចោលសំណើរបស់អាមេរិកដែលសុំធ្វើបត្យាប័នគាត់ ហើយគាត់ត្រូវបានដោះលែងដោយសារពុំមានភស្តុតាងគ្រប់គ្រាន់។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០០ តុលាការកាត់ក្ដីនៅក្នុងប្រទេសហៃទី បានកាត់ទោសកំបាំងមុខគាត់ ពីបទឃាតកម្មសម្លាប់រង្គាលក្នុងទីក្រុង រ៉ូបូទូ ក្នុងជីវិតធ្វើការដោយបង្ខំ គាត់ធ្វើឲមានការប៉ះពាល់ទៅប្រជាពលរដ្ឋដែលជាជនរងគ្រោះ ហើយគាត់ក៏បានសងសំណងទៅកាន់ជនរងគ្រោះចំនួន មួយរយកោដិហ្គូដ ប្រហែលនឹង ៤៣ពាន់លានដុល្លាអាមេរិក។
គាត់ត្រូវបានគេឃើញលើកចុងក្រោយរស់នៅក្នុង ទីក្រុងផេដ្រូស៊ូឡា ប្រទេសហ៊ុនដូរ៉ាស់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩។

កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៨ ក្នុងទីក្រុងហ្គីតារ៉ាម៉ា

ដូនជីដែលទើបនឹងរៀបការថ្មីៗ និងជាអ្នកម៉ែនៅកន្លែងយាយជីរស់នៅ បានទទួលខុសត្រូវ និងចូលរួមក្នុងការសម្លាប់មនុស្សយ៉ាងរង្គាលជាង៧.៦០០នាក់ក្នុងវត្តយាយជី ក្នុងភូមិស៊ូវូ នៃទីក្រុងប៊ូតែ។
នៅថ្ងៃទី0១ ខែកក្កដា ឆ្នាំ១៩៩៤ យាយជីត្រូវបានជម្លៀសចេញ ហើយដូនជីជាច្រើននាក់បានធ្វើដំណើរឆ្លងកាត់ទីក្រុងហ្ស៊ែរ និងប្រទេសបារាំង ដើម្បីទៅដល់វត្តអារាមយាយជី ម៉ារីដ្រេត ក្នុងប្រទេសបែលហ្សិក។
ក្នុងខែមករា ឆ្នាំ១៩៩៦ ចៅក្រមស៊ើបអង្កេតរបស់ប្រទេសបែលហ្សិកបានចោទប្រកាន់ស្ត្រីនេះពីបទឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែមិនបានបញ្ចេញដីកាចាប់ខ្លួនទេ។ ក្នុងខែមេសា ឆ្នាំ២០០១ តុលាការបានចាប់ផ្ដើមកាត់ក្ដីសំណុំរឿងករណីនេះក្នុងសាលាក្ដីក្នុងទីក្រុងប្រុស៊ែល។ប្រាំបីសប្ដាហ៍ក្រោយមកតុលាការបានចោទប្រកាន់ចំពោះកំហុសគ្រប់រឿងរ៉ាវរបស់នាងដែលត្រូវបានកាត់ទោសនាងអោយជាប់ពន្ធធនាគារ ១៥ឆ្នាំ។

កើតនៅឆ្នាំ១៩៦៨ ក្នុងទីក្រុងភីតប៊ើគ

គាត់គឺជាអ្នកសាសនិកយ៉ាងចម្លែកម្នាក់ និងជាសមាជិកដ៏សកម្មម្នាក់នៃព្រះវិហារប្រូតិះស្តង់ ក្នុងសហគមន៍ទីក្រុង ផេនសីលវីយ៉ាន។
ក្នុងជីវភាពរស់នៅសាមញ្ញ គាត់បានធ្វើជាអ្នកជំនួយការនៅពន្ធធនាគារ។ ក្នុងអាយុ ២៣ឆ្នាំ គាត់
បានចូលបម្រើការសង្គ្រាមនៅអ៊ីរ៉ាក់ក្នុងមុខតំណែងនោះ។
នៅក្នុងការជាប់ពាក់ព័ន្ធរបស់គាត់គឺ ការធ្វើបាប និងធ្វើទារុណកម្មទៅលើអ្នកទោស ដែលត្រូវបានគេចងក្រងជាឯកសាររូបថតជាច្រើន។
ក្នុងចំណោមរឿងរ៉ាវរបស់គាត់ជាច្រើន គាត់ត្រូវបានចោទប្រកាន់ ពីបទរួមគំនិតធ្វើ
ទារុណកម្មអ្នកទោស សកម្មភាពវាយដំអ្នកទោស និងសកម្មភាពមិនសមរម្យផ្សេងៗទៀត នៅក្នុងពន្ធធនាគារអាប៊ូហ្រ្គាអ៊ីប ក្នុងឆ្នាំ២០០៥ កំហុសរបស់គាត់ត្រូវបានតុលាការយោធាក្នុងហ្វដហូដ ចោទប្រកាន់៩រឿងក្ដីក្នុងចំណោម១០។
តុលាការបានកាត់ទោសគាត់អោយជាប់ពន្ធធនាគារ១០ឆ្នាំ ហើយដកហូតនូវឋានៈក្នុងតួនាទីជួរកងទ័ព។
បន្ទាប់ពីការកាត់ក្ដី គាត់បានព្យាយាមស្វែងរកយុត្តិធម៌ចំពោះខ្លួនគាត់។ក្នុងនាមជាគ្រិស្តសាសនិកម្នាក់ទោះបីជាគាត់បានដឹងថាគាត់បានប្រព្រឹត្តខុសឆ្គង ប៉ុន្តែនៅក្នុងមុខងារជាយោធាគាត់ត្រូវតែគោរពបញ្ជាដោយឥតលក្ខខណ្ឌពីថ្នាក់លើ ប៉ុន្តែគាត់ពុំមានភស្តុតាងពីបទបញ្ជានោះ។

កើតនៅថ្ងៃទី0៥ ខែមករា ឆ្នាំ១៩៧៨ ក្នុងទីក្រុង លូតុន

នៅអាយុ២៣នាងបានចូលរួមជាទាហានបម្រុងកងកម្លាំងទ័ពសហរដ្ឋអាមេរិក និងត្រូវបានចាត់តាំងទៅកាន់ក្រុមប៉ូលិសយោធាលើកទី៣៧២។ នាងត្រូវគេបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ និងបម្រើកងទ័ពនៅអាប៊ូហ្រ្គាអ៊ីប។
តុលាការយោធាសហរដ្ឋអាមេរិក បានចោទប្រកាន់នាង និងកាត់ទោសនាងអោយជាប់ពន្ធធនាគារ ៦ខែ ហើយបានដកហូតដំណែងឋានន្តរស័ក្ដិរបស់នាងពីក្នុងជួរកងទ័ព។
នាងត្រូវបានគេចោទប្រកាន់យ៉ាងច្បាស់តាមរយះរូបថតអ្នកទោសដែលស្លាប់ នាងឲពួកអ្នកទោសលោតទៅលើគំនរអ្នកទោសដែលឈរផ្ដុំគ្នា ដោយនាងបានសរសេរពាក្យជនល្មោភកាមលើជើងអ្នកទោស ហើយចងដៃអោយអ្នកទោសឈរ ដោយយកបាវគ្របក្បាល បន្ទាប់មកធ្វើការសម្លាប់ពួកគេដោយការឆក់ខ្សែភ្លើង។
ក្នុងការការពារខ្លួននាង នាងបានជំទាស់តាមរយះសារព័ត៌មានវ៉ាស៊ីងតោនថាវាគ្មានកំហុសអ្វីទេ ដែលនាងមានភារៈកិច្ច សម្លាប់អ្នកទោសទាំងនោះ។

កើតនៅថ្ងៃទី0៨ ខែវិច្ឆិកា ឆ្នាំ១៩៨២ ក្នុងទីក្រុងអាស្លែន

ក្នុងអាយុ២១ឆ្នាំ នាងបានធ្វើការជាមួយនឹងកងកម្លាំងប៉ូលិសយោធាសហរដ្ឋអាមេរិក និងបានធ្វើការនៅពន្ធធនាគារយោធាអាប៊ូហ្រ្គាអ៊ីប។
ក្នុងរូបថតជាច្រើន នាងបានថតពីមុខអ្នកទោសដែលភាគច្រើនអាក្រាតកាយ និងក្លែងសកម្មភាពជាលក្ខណៈរួមភេទ។
ក្នុងខែឧសភា ឆ្នាំ២០០៤ តុលាការយោធាអាមេរិកបានចោទប្រកាន់ស្ត្រីមានផ្ទៃពោះនេះ ពីបទធ្វើបាបអ្នកទោសយ៉ាងឃោរឃៅ ហើយមាននូវឥរិយាបថមិនសមរម្យទៅលើពួកគេ។ នៅក្នុងឆ្នាំ ២០០៥ នាងត្រូវបានគេកាត់ទោសអោយជាប់ពន្ធធនាគាររយៈពេល៣ឆ្នាំ។
ម្ដាយរបស់នាងបានប្រាប់កាសែតញូវយ៉កថែម ថាកូនរបស់នាងបានធ្វើក្រោមបញ្ជារបស់ថ្នាក់លើតែប៉ុននោះ។ យោងទៅតាមឪពុកម្ដាយរបស់នាង កូនស្រីរបស់គាត់ត្រូវបានគេបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ដោយសមចិត្តនៅកងកម្លាំងប៉ូលិសយោធាទី៣៧២ តែទោះជាយ៉ាងណាក៏ដោយក្រោយមកក៏នាងមានសេចក្ដីស្រងាកចិត្ត។

ថ្ងៃខែឆ្នាំ និងទីកន្លែងកំណើតមិនពិតប្រាកដ

ខណៈដែលគាត់គឺជាប្រធានប្រតិបត្តិការបម្រើឲកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ ទីបំផុតគាត់បានធ្វើការវាយលុកផ្លូវគោកផង និងអាកាសផងប្រឆាំងប្រជាជន កម្ទេចលំនៅឋានរបស់ប្រជាជន ធ្វើការនិរទេសប្រជាជនយ៉ាងច្រើន កសាងជុំរុំប្រមូលផ្ដុំ ហើយប្រើប្រាស់កាំភ្លើងឆ្មក់និងអាវុធជីវសាស្ត្រសម្លាប់ជនជាតិឃើដ។ ពីឆ្នាំ១៩៨៦ ដល់១៩៨៩ ប្រជាជនចំនួន១៨២.០០០នាក់ គឺជាអ្នករងគ្រោះនៅក្នុងយុទ្ធនាការនេះ។
ក្នុងឆ្នាំ២០០៧ តុលាការកំពូលរបស់ប្រទេសអ៊ីរ៉ាក់បានកាត់ទោសគាត់ប្រហារជីវិត ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
ក្នុងឆ្នាំដដែលនេះដែរ រដ្ឋាភិបាលអ៊ីរ៉ាក់បានបង្គាប់អោយមានការពន្យារពេលការកាត់ទោសអោយបានយូរដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។
គាត់ត្រូវបានគេកាត់ទោសប្រហារជីវិត ដោយតុលាការអ៊ីរ៉ាក់ តែនៅពេលបច្ចុប្បន្ន (២០០៩)នេះគាត់កំពុងឋិតនៅក្នុងការឃុំឃាំងក្នុងសហរដ្ឋអាមេរិក។

ថ្ងៃ ខែ ឆ្នាំ និងទីកន្លែងកំណើតមិនពិតប្រាកដ

គាត់គឺជាសមាជិកនៃកងកម្លាំងទ័ពដែលបះបោរប្រឆាំងនឹងអាល្លេន (ប្រទេសឈីលី-Chile ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៣) គាត់បានធ្វើការជាមេកងប៉ូលិសសំងាត់របស់ប្រទេសឈីលីហៅកាត់ថាDINA ហើយទទួលខុសត្រូវចំពោះចំនួនមនុស្សស្លាប់ដ៏ច្រើននៅក្នុងទារុណកម្ម ការសម្លាប់ និងវិធានការដ៏ឃោរឃៅប្រឆាំងដល់អ្នកដែលជំទាស់ នឹងរបបផ្ដាច់ការ។
ក្នុងចំណោមមនុស្សជាច្រើនដែលគាត់បានធ្វើទារុណកម្ម គឺមានប្រធានាធិបតីចុងក្រោយឈីលី។ ឪពុករបស់គាត់ដែលជាមេកងពលត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់ គាត់បានធ្វើជាកងទ័ពដែលស្មោះត្រង់នឹងរដ្ឋាភិបាលស្របច្បាប់មិនព្រមចុះចូលនឹងការប្រឆាំងប៉ះបោលនេះ។ កូនរបស់គាត់ត្រូវបានដោះលែងអោយមានសេរីភាពក្នុងឆ្នាំ១៩៧៥ ហើយបានរស់នៅក្នុងអតីតប្រទេសអាល្លឺម៉ង់ ខាងកើតអស់រយៈពេល៤ឆ្នាំ។
ក្នុងខែមិថុនា ឆ្នាំ១៩៨៥ មេកងប៉ូលិសDINA ដែលធ្លាប់បានរង្វាន់ភីនូឆេត ពីការងារ បានចូលនិវត្តន៍រួចបើកក្រុមហ៊ុននាំចេញ នាំចូលជាមួយបងប្អូនប្រុសរបស់គាត់។
ក្នុងឆ្នាំ១៩៩៨ គាត់ត្រូវបានចាប់ខ្លួនជាលើកដំបូង ហើយនៅចន្លោះឆ្នាំ១៩៩៩ និង២០១០ គាត់ត្រូវបានគេផ្ដន្ទាទោសអោយជាប់ពន្ធធនាគារ៧៧ឆ្នាំ (៧ឆ្នាំក្រៅឃុំ) ពីបទធ្វើទារុណកម្មមនុស្ស ២០នាក់ ចាប់ពង្រត់មនុស្ស៣៦នាក់ និងសម្លាប់មនុស្ស១នាក់។
នៅពេលបច្ចុប្បន្ន(ខែតុលាឆ្នាំ២០១០)គាត់ជាប់ពន្ធធនាគារយោធាក្នុងទីក្រុងខូឌីឡើរ៉ា។
ហើយការកាត់ទោសគាត់ចំពោះករណីផ្សេងៗទៀតកំពុងបន្តធ្វើការស៊ើបអង្កេត។


ឯកសារភ្ជាប់មកជាមួយ

· ទោ សកម្ម  ទោ សកម្ម
· ការអនុញ្ញាតច្បាប់ចេញពីតុលាការក្នុងការចោទប្រកាន់  ដំណើរការកាត់ក្ដីក្នុងតុលាការ
· ការកាត់ទោស
· កន្លែងកើតហេតុជនល្មើសប្រព្រឹត្ត/អាជ្ញាធរ
· ការអប់រំ មនោគមន៍ សាសនា ជាតិ ភេទ និង អាយុ ជនល្មើស
· ប្រព័ន្ធសេដ្ឋកិច្ច និងសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសជនល្មើស

ជនល្មើសបទឧក្រិដ្ឋ

ជាទូទៅជនល្មើសត្រូវបានប្រព្រឹត្តខុសដោយសារតែ ទស្សនៈសាសនា ជាតិសាសន៍និយម និងមនោគមន៍វិជ្ជាផ្សេងៗ។ ពួកគេមិនមែនធ្វើវាដើម្បីផលប្រយោជន៍បុគ្គលទេ (យ៉ាងហោចណាស់ដោយសារតែភាពអួតក្អេងក្អាង)។

សមាសភាពនៃបទឧក្រិដ្ឋ ដែលគេចោទប្រកាន់ និងសាលក្រមយោងទៅលើ:
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ភាពឃោរឃៅ ការធ្វើទារុណកម្ម ការរំលោភសេពសន្ថវៈ ការរំលោភសម្លាប់ សកម្មភាពមិនគប្បី ការធ្វើបាប ឧក្រិដ្ឋជនពិសោធន៍លើឱសថសាស្ត្រ
ការសម្លាប់ ប្រហារជីវិត ប្រល័យពូជសាសន៍ ឃាតកម្ម ការនិរទេស ការបំបរបង់ ការចាប់ពង្រត់ ការចាប់ជំរិត ការធ្វើបាបមនុស្សរហូតដល់ស្លាប់ ការគាបសង្កត់ផ្លូវចិត្ត ការចាប់
ខ្លួនដោយគ្មានភស្តុតាងគ្រប់គ្រាន់ លក្ខខណ្ឌរស់នៅក្រោមរូបភាពអមនុស្សធម៌ ការធ្វើការហួសកម្លាំងពលកម្ម និងជាសមាជិកក្នុងអង្គការឧក្រិដ្ឋកម្ម។

ក្រុមប្រឹក្សាតុលាការចេញដីកាចាប់ខ្លួន និងធ្វើសម្រង់សាលក្រមចេញដូចខាងក្រោម*:

ប្រភព: កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៨៩៧ ក្នុងទីក្រុងហាក់
ការចាប់ខ្លួន:
កងទ័ពអង់គ្លេស ឆ្នាំ១៩៤៥
ការកាត់ក្ដី:
ការកាត់ក្ដីក្រុមវេជ្ជបណ្ឌិតណូរីមបើគ តុលាការយោធាសហរដ្ឋអាមេរិក ឆ្នាំ ១៩៤៧

ប្រភព: កើតនៅឆ្នាំ១៩០៨ ទីកន្លែងកំណើតមិនពិតប្រាកដ
ដីកាចាប់ខ្លួន/ការចោទប្រកាន់:
ក្រុមប្រឹក្សាតុលាការមិនពិតប្រាកដ ឆ្នាំ១៩៩៣
ការកាត់ក្ដី:
តុលាការស្រុក ក្រុងរីហ្គា ឆ្នាំ១៩៩៥

ប្រភព: កើតនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩១១ ក្នុងទីក្រុងអ៊ីងហ្គើសហ៊ូសេន
១. គាត់បានចូលខ្លួន:
ទៅកាន់ការកាត់ទោសជាសាធារណៈក្នុងទីក្រុង ប៊ីលេហ្វៀល (Bielefeld) ឆ្នាំ១៩៥២
ប្រទេសអាល្លឺម៉ង់ តុលាការគ្មានអត្តសញ្ញាណ ឆ្នាំមិនពិតប្រាកដ
២. ដីកាចាប់ខ្លួន / ការចោទប្រកាន់:
តុលាការក្នុងទីក្រុង ហ្រ្វេងហ្វើត ឆ្នាំ១៩៦៣
១.២. ការកាត់ក្ដី:
តុលាការកាត់ក្ដីក្នុងក្រុងហ្រ្វេងហ្វើត / ម៉ែន ការកាត់ក្ដីទី១នៅក្នុងទីក្រុង ហ្រ្វេងហ្វើត អូសច្វីត ឆ្នាំ១៩៦៣ ដល់១៩៦៥
៣. ដីកាចាប់ខ្លួន/ការចោទប្រកាន់:
ប្រទេសអាល្លឺម៉ង់ ក្រុមប្រឹក្សាតុលាការ ឬតុលាការគ្មានអត្តសញ្ញាណ ឆ្នាំមិនពិតប្រាកដ
៣.ការកាត់ក្ដី:
តុលាការទីក្រុងប៊ីលេហ្វៀល ឆ្នាំ១៩៨៩

ប្រភព: កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩១២ ក្នុងក្រុងម៉ូនស្គើឈិន
ការចាប់ខ្លួន/ការចោទប្រកាន់:
កងទ័ពអាមេរិក ឆ្នាំ១៩៤៥ ការកាត់ទោសសាធារណៈ តុលាការស្រុកក្នុងទីក្រុង ក្រាកូវ Instytut Pamięci Narodowej, IPN, ក្នុងទីក្រុងកាតូវាយ
ការកាត់ក្ដី:
តុលាការកំពូលប្រទេសប៉ូឡូញ កាត់ក្ដីក្នុងទីក្រុងក្រាកូវ អូសច្វីត ឆ្នាំ១៩៤៧

ប្រភព: កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩១៣ ក្នុងទីក្រុង បេដហ្គដដេសប៊ើគ
ដីកាចាប់ខ្លួនលើកទី ១, ២, ៣, / ការចោទប្រកាន់:
ប្រទេសបារាំង ក្រុមប្រឹក្សាតុលាការឬ តុលាការ មិនមានអត្តសញ្ញាណ ឆ្នាំមិនពិតប្រាកដ
ការកាត់ក្ដីលើកទី ១, ២, ៣, / សាលក្រម:
តុលាការយោធាក្នុងទីក្រុងលីយ៉ុន ឆ្នាំ១៩៤៧, ១៩៥២, និង១៩៥៤
២.ដីកាចាប់ខ្លួន/ ការចោទប្រកាន់:
ប្រទេសបារាំង ក្រុមប្រឹក្សាតុលាការគ្មានអត្តសញ្ញាណ ឆ្នាំ១៩៨២
៣. ការកាត់ក្ដី:
ក្រសួងតុលាការ ទីក្រុងរ៉ន ឆ្នាំ១៩៨៧

ប្រភព: កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៨ (ការប៉ាន់ស្មាន) ក្នុងខេត្តកំពង់ធំ
ការដកហូតអំណាច / ចោទប្រកាន់:
ខ្មែរក្រហម (តាម៉ុក) ឆ្នាំ១៩៩៧
ការកាត់ក្ដី/ សាលក្រម:
ខ្មែរក្រហម សាលាក្ដីខ្មែរក្រហម ឆ្នាំ១៩៩៧

ប្រភព: កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៣០ ក្នុងទីក្រុង តុស្លា
ការចោទប្រកាន់:
តុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់អតីតរដ្ឋយូហ្គោស្លាវី ឆ្នាំ២០០០
ការកាត់ក្ដី/ សាលក្រម:
តុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់អតីតរដ្ឋយូហ្គោស្លាវី ឆ្នាំ២០០១

ប្រភព: កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ ក្នុងស្រុកកំពង់ចិន
១. ការចោទប្រកាន់ និងការចាប់ខ្លួន:
តុលាការយោធាកម្ពុជា ប៉ូលិសកម្ពុជា ឆ្នាំ១៩៩៩
២. ការចោទប្រកាន់:ការឃុំឃាំងវិសាមញ្ញក្នុងតុលាការកម្ពុជា ឆ្នាំ២០០៨
ការកាត់ក្ដី/ សាលក្រម:
ការឃុំឃាំងវិសាមញ្ញក្នុងតុលាការកម្ពុជា ឆ្នាំ២០១០

ប្រភព: កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥០ កន្លែងកំណើតមិនពិតប្រាកដ
១. ដីកាចាប់ខ្លួន / ការចោទប្រកាន់:
ប្រទេសបារាំង ក្រុមប្រឹក្សាតុលាការឬតុលាការគ្មានអត្តសញ្ញាណ
ឆ្នាំ១៩៨៥
១. ការកាត់ក្ដី/ សាលក្រម:
សហព័ន្ធតុលាការរបស់ទីក្រុងបូនូសអ៊ែរីស ឆ្នាំ១៩៨៧ (ជាលទ្ធផលការចោទប្រកាន់១)
២. ការកាត់ក្ដី:
តុលាការក្រុងបារីស ឆ្នាំ១៩៩០ (ជាលទ្ធផលការចោទប្រកាន់១)
២. ដីកាចាប់ខ្លួន/ សាលក្រម:
ដីកាចាប់ខ្លួនអន្តរជាតិពីប្រទេសអ៊ីតាលី / តុលាការកោះហៅក្នុងទីក្រុងរ៉ូម ឆ្នាំ២០០១
៣. ការកាត់ក្ដី / សាលក្រម:
ប្រទេសអ៊ីតាលីក្រុមប្រឹក្សាតុលាការឬតុលាការគ្មានអត្តសញ្ញាណ ឆ្នាំ ២០០៧
៣. ដីកាចាប់ខ្លួន:
ដីកាចាប់ខ្លួនអន្តរជាតិពីប្រទេសស៊ុយអែត / តុលាការវិនិច្ឆ័យក្នុងទីក្រុងដ្យូប៊ើគ ឆ្នាំ២០០១
៤. ដីកាចាប់ខ្លួន/ ការចាប់ខ្លួន:
ប្រទេសអាហ្សង់ទីន ក្រុមប្រឹក្សាតុលាការគ្មានអត្តសញ្ញាណ ឆ្នាំ២០០៣
៥. ដីកាចាប់ខ្លួន/ការចាប់ខ្លួន:
ប្រទេសអាហ្សង់ទីន ក្រុមប្រឹក្សាតុលាការ ឬតុលាការគ្មានអត្តសញ្ញាណ ឆ្នាំ២០០៣
៤. ការកាត់ក្ដី/សាលក្រម:
ប្រទេសអាហ្សង់ទីន ក្រុមប្រឹក្សាតុលាការគ្មានអត្តសញ្ញាណ ឆ្នាំ២០០៩

ប្រភព: កើតនៅឆ្នាំ១៩៥៥ ទីកន្លែងកំណើតមិនពិតប្រាកដ
ការចោទប្រកាន់/ការចាប់ខ្លួន:
តុលាការឧក្រិដ្ឋកម្មអន្តរជាតិទីក្រុងរ៉វ៉ាន់ដា ICTR ឆ្នាំ១៩៩៥
ការកាត់ក្ដី/សាលក្រម:
តុលាការឧក្រិដ្ឋកម្មអន្តរជាតិទីក្រុងរ៉វ៉ាន់ដា ICTR ឆ្នាំ១៩៩៨/២០០១

ប្រភព: កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៥៥ ក្នុងទីក្រុងកូហ្សារ៉ាក់
ការចោទប្រកាន់/ការចាប់ខ្លួន:
តុលាការឧក្រិដ្ឋកម្មអន្តរជាតិអតីតរដ្ឋយូហ្គោស្លាវី (ICTR) ឆ្នាំ១៩៩៤
ការកាត់ក្ដី/សាលក្រម:
តុលាការឧក្រិដ្ឋកម្មអន្តរជាតិអតីតរដ្ឋយូហ្គោស្លាវី (ICTR) ឆ្នាំ២០០២

ប្រភព: កើតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៥៧ ទីកន្លែងកំណើតមិនពិតប្រាកដ
ការចោទប្រកាន់/ការចាប់ខ្លួន:កងកម្លាំងប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក
១. ការកាត់ក្ដី:
តុលាការយុត្តិធម៌កំពូលប្រទេសហ៊ុនដូរ៉ាស់ ឆ្នាំ១៩៩៧
២. ការចោទប្រកាន់:
តុលាការប្រទេស ហៃទី ឆ្នាំ១៩៩៦
២. ការកាត់ក្ដី:
តុលាការបណ្ដឹងទី១របស់ប្រទេស ហៃទី ឆ្នាំ២០០០

ប្រភព: កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៨ ក្នុងទីក្រុងហ្គីតារ៉ាម៉ា
ការចោទប្រកាន់:
តុលាការប្រទេសបែលហ្សិក ឆ្នាំ១៩៩៦
ការកាត់ក្ដី:
តុលាការក្នុងទីក្រុងប្រ៊ុសែល ឆ្នាំ២០០១

ប្រភព: កើតនៅក្នុងឆ្នាំ១៩៦៨ ក្នុងទីក្រុងភីតប៊ើគ
ការចោទប្រកាន់:
តុលាការយុត្តិធម៌យោធាអាមេរិក ឆ្នាំ២០០៥
ការកាត់ក្ដី:
តុលាការយោធាអាមេរិកក្នុងទីក្រុង ហ្វតហូដ ឆ្នាំ២០០៥

ប្រភព: កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៨ ក្នុងទីក្រុង លូតុន
ការចោទប្រកាន់:
តុលាការយុត្តិធម៌យោធាអាមេរិក ឆ្នាំ២០០៥
ការកាត់ក្ដី:
តុលាការយោធាអាមេរិកក្នុងទីក្រុងហ្វតហូដ ឆ្នាំ២០០៥
ប្រភព: កើតថ្ងៃទី៨ ខែវិច្ឆិកា ក្នុងទីក្រុង អាស្លែន
ការចោទប្រកាន់:
តុលាការយុត្តិធម៌យោធាអាមេរិក ឆ្នាំ២០០៤
ការកាត់ក្ដី:
តុលាការយោធាអាមេរិកក្នុងទីក្រុងហ្វតប្រាក់ ឆ្នាំ២០០៥

ប្រភព: ថ្ងៃ ខែ ឆ្នាំ និងទីកន្លែងកំណើតមិនប្រាកដ
១.ការកាត់ក្ដី:
តុលាការកំពូលរបស់ប្រទេសអ៊ីរ៉ាក់/ការកាត់ក្ដីទីក្រុងដាដស្ឆែល ឆ្នាំ ២០០៦
២.ការកាត់ក្ដី:
តុលាការកំពូលប្រទេសអ៊ីរ៉ាក់/ការកាត់ក្ដីនៅក្នុងទីក្រុងអានហ្វាល ឆ្នាំ២០០៧

ប្រភព: ថ្ងៃ ខែ ឆ្នាំ និងទីកន្លែងកំណើតមិនប្រាកដ
១.ការចោទប្រកាន់/ដីកាចាប់ខ្លួន:
តុលាការឧក្រិដ្ឋកម្មទី៣នៅទីក្រុងសានតៃហ្គោ ឆ្នាំ១៩៩៤
១. ការកាត់ក្ដី:
តុលាការឧក្រិដ្ឋកម្មទី ៣នៅទីក្រុងសានតៃហ្គោ ឆ្នាំ ១៩៩៨
ការកាត់ក្ដីផ្សេងៗទៀត:
ប្រទេសឈីលី ្រុមប្រឹក្សាតុលាការ និងតុលាការគ្មានអត្តសញ្ញាណ ឆ្នាំ១៩៩៩មកដល់បច្ចុប្បន្ន (ខែវិច្ឆិកា ឆ្នាំ២០១០)

*បណ្ដាឈ្មោះ និង ឆ្នាំខាងលើ ពិពណ៌នាអំពីកាលបរិច្ឆេទ ការប្រកាសសាលក្រម ការចាប់ខ្លួន ការចោទប្រកាន់ របស់តុលាការដែលជាប់ពាក់ព័ន្ធ។

ការកាត់ទោស*

កាត់ទោសប្រហារជីវិតចំនួន ៥នាក់
សាលក្រម១មិនត្រូវបានប្រហារជីវិតដោយសារការបដិសេធក្នុងការធ្វើបត្យាប័ន។
សាលក្រមទី២នៅតែធ្វើការពន្យារពេល/មកទល់នឹងពេលបច្ចុប្បន្នជនល្មើសកំពុងនៅជាប់ទោសក្នុងពន្ធធនាគារ (ខែតុលា ឆ្នាំ២០១០)។

សាលក្រមចំនួន៥ អោយជាប់ទោសក្នុងគុកអស់មួយជីវិត
សាលក្រម១មិនត្រូវបានអនុវត្តយោងលើការបដិសេធធ្វើបត្យាប័ន។

សាលក្រម១ អោយគោរពតាមលក្ខន្តិកច្បាប់ការងារ
សាលក្រមមិនត្រូវបានអនុវត្តយោងលើការបដិសេធធ្វើបត្យាប័ន។

សាលក្រម១តម្រូវអោយសងសំណងខូចខាតប្រមាណ ៤៣ពាន់លានដុល្លាអាមេរិក។**
សាលក្រមមិនត្រូវបានអនុវត្តដោយយោងលើការបដិសេធធ្វើបត្យាប័ន។
សាលក្រម២០តម្រូវឲផ្ដន្ទាទោសជាប់ពន្ធធនាគារមានកាលកំណត់
សាលក្រមដាក់ទោសដែលធ្ងន់ធ្ងរមានរយះពេល ៣០ឆ្នាំ
សាលក្រមដាក់ទោសមនុស្សម្នាក់ដែលធ្ងន់ធ្ងរ ៧៧ឆ្នាំ- ៧ឆ្នាំឋិតនៅក្រៅឃុំ
សាលក្រមដែលដាក់ទោសស្រាលមានរយះពេល ៦ខែ
លិខិតលើកលែងទោស (សហព័ន្ធអ្នកច្បាប់លើកលែងទោសប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ១៩៥៤)

រយៈពេលជាប់ទោសសរុប ១៨២.៥ ឆ្នាំ

* ការបង្ខាំងអ្នកទោសសង្គ្រាមមិនត្រូវបានគេយកមកគិតក្នុងបញ្ជី ការកាត់ទោសចំពោះជនដែលមានទោសច្រើនករណី ត្រូវចោទប្រកាន់ដោយឡែក មិនមែននៅក្នុងសាលក្រមតែមួយនោះទេ។
** ការកាត់ក្ដីឧទ្ធរណ៍មិនត្រូវបានគេរាប់បញ្ចូល ក្នុងសំណុំរឿងក្ដីមួយ ការកាត់ក្ដីផ្សេងទៀតត្រូវបានគេអនុវត្តន៍។

ទីកន្លែងកើតហេតុដែលជនល្មើសប្រព្រឹត្តទទួលខុសត្រូវ/អាជ្ញាធរ

អ្នកសម្រេចចិត្តក្នុងនយោបាយ (ឧទាហរណ៍: អ្នកដឹកនាំរបប មេកង)
អ្នករដ្ឋបាល (ឧទាហរណ៍: តំណាងអ្នកគ្រប់គ្រងជុំរុំ មេគុក)
ទីភ្នាក់ងារសំងាត់ (ឧទាហរណ៍:អ្នកដឹកនាំ វរសេនីយ៍ឯក)
កងទ័ព (ឧទាហរណ៍: អនុសេនីយ៍ទោកងនាវាចម្បាំង អ្នកដឹកនាំប្រតិបត្តិការ កងកម្លាំងទ័ព)
ប៉ូលិស (ឧទាហរណ៍:អគ្គស្នងការនគរបាលជាតិ)
គុក (ឧទាហរណ៍:មេគុក)
ព្រះវិហារ (ឧទាហរណ៍:ប្រធានយាយជី )
មន្ត្រីប្រតិបត្តិការ (ឧទាហរណ៍:ជុំរុំប្រមូលផ្ដុំ អូហ្វស៊ីហើ)។

ការអប់រំ មនោគមន៍ សាសនា ជាតិសាសន៍ ភេទ និងអាយុរបស់ជនល្មើស

អ្វីដែលបានដឹងជនល្មើសដែលត្រូវបានលើកមកបង្ហាញត្រូវបានទទួលការអប់រំប្រកបដោយចំណេះដឹងទូលំទូលាយផ្សេងៗគ្នា។ ឧទាហរណ៍:ជនល្មើសម្នាក់មិនចូលចិត្តការសិក្សា(តាមការប៉ាន់ស្មាន កើតថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៩២៨ ក្នុងខេត្ត កំពង់់ធំ)
អ្នកខ្លះទៀតបំពេញការងារជាបុគ្គលិកជាន់ខ្ពស់ជួរអប់រំ (កើតនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៨៩៧ នៅក្នុងទីក្រុង ហាក់; កើតនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ១៩៣០ នៅក្នុងទីក្រុង តុស្លា) ហើយជនល្មើសម្នាក់ទៀតត្រូវបានពិពណ៌នាដោយសាក្សីតុលាការថាជា“បញ្ញវន្តដែលគ្មានការទទួលខុសត្រូវ“ (កើតនៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៨២ នៅក្នុងទីក្រុង អាស្លែន)។
នយោបាយនិងជំនឿលើសាសនាត្រូវបានត្រួតពិនិត្យយ៉ាងច្បាស់ថាមានភាពផ្សេងៗគ្នា។ តំណាងអោយក្រុមណាស៊ី (កើតនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នំា ១៨៩៧ នៅក្នុងទីក្រុង ហាក់; កើតនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ១៩១១ ក្នុងទីក្រុង អ៊ីងហ្គើសហ៊ូសេន; កើតនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ១៩១២ នៅក្នុងទីក្រុង ម៉ូនស្គើឈិន; កើតនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩១៣ នៅក្នុង ទីក្រុង បេដ ហ្គដដេសប៊ើគ ) ជាអ្នកជាតិនិយម (ឧទាហរណ៍: កើតនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ១៩៣០ ក្នុងទីក្រុង តុស្លា; កើតនៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៥៥ នៅក្នុងទីក្រុង កូហ្សារ៉ាក់); លទ្ធិ ពលជីវៈ (កើតឆ្នាំ ១៩០៨ ទីកន្លែង កំណើតមិនពិតប្រាកដ) លទ្ធិម៉ៅនិយម (ឧទាហរណ៍: តាមការប៉ាន់ស្មាន កើតនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៩២៨ នៅក្នុង ខេត្ត កំពង់ធំ; កើតនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ១៩៤២ នៅ ក្នុងស្រុក កំពង់ចិន) និងលទ្ធិប្រជាធិបតេយ្យ (ឧទាហរណ៍: កើតនៅឆ្នាំ ១៩៦៨នៅក្នុងទីក្រុង ភីតប៊ើគ; កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៨ ក្នុងទីក្រុង លូតុន; កើតនៅថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ១៩៨២ ក្នុងទីក្រុងអាស្លែន) មនោគមវិជ្ជា។
ការដាក់ទោសបែបសាសនារួមមានសាសនាគ្រិស្ត (ឧទាហរណ៍: កើតនៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ១៩៤២ ក្នុង ស្រុក កំពង់ចិន; កើតនៅថ្ងៃ ទី ១៥ ខែ សីហា ឆ្នាំ ១៩៥៨ នៅក្នុង ទីក្រុង ហ្គីតារ៉ាម៉ា;កើតនៅឆ្នាំ ១៩៦៨ នៅក្នុង ទីក្រុង ភីតប៊ើគ) និង សាសនា ព្រះពុទ្ធ (ឧក្រិដ្ឋកម្មកើតមានសម័យឥតសាសនា តាមការប៉ាន់ស្មាន កើតនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ១៩២៨ នៅក្នុងខេត្ត កំពង់ ធំ )។ ជនល្មើសជនជាតិអ៊ីរ៉ាក់ម្នាក់ (ថ្ងៃខែឆ្នាំ និងទីកន្លែងកំណើតមិនពិតប្រាកដ) ត្រូវបានគេប៉ាន់ស្មានថាប្រហែលជាអ្នកដែលគោរពជំនឿលើសាសនាអ៊ីស្លាម។ ជនល្មើសផ្សេងដទៃទៀត
ត្រូវបានសន្មតថាជាអ្នកដែលមិនគោរពជំនឿទៅលើព្រះ
ឬក៏អ្នកដែលមិនមានជំនឿទៅលើព្រលឹងផ្សេងៗ។
ជនល្មើសដែលត្រូវបានគេជ្រើសរើសចេញពីពិភពលោកដ៏ធំទូលាយ ជាក្រុមអ្នកដែលរស់នៅក្នុងសង្គមវប្បធម៌ចម្រុះ។ ពួកគេមកពីប្រទេសជាច្រើនដូចជា: ប្រទេសអាហ្សង់ទីន (កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥០ ទីកន្លែងកំណើតមិនពិតប្រាកដ); ប្រទេសឈីលី (ថ្ងៃខែ ឆ្នាំ និងទីកន្លែងកំណើតមិនពិតប្រាកដ) ប្រទេសអាល្លឺម៉ង់ (កើតនៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៨៩៧ នៅក្នុង ទីក្រុងហាក់; កើតនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ១៩១១ នៅក្នុង ទីក្រុង អ៊ីងហ្គើសហូសេន; កើតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩១៣នៅក្នុងទីក្រុង បេដ ហ្គដដេសប៊ើគ); ប្រទេសហៃទី (កើតនៅថ្ងៃ ទី ៨ខែ ឧសភា ឆ្នាំ ១៩៥៧ ទីកន្លែងកំណើតមិនពិតប្រាកដ); ប្រទេសអ៊ីរ៉ាក់ (ថ្ងៃខែឆ្នាំ និងទីកន្លែងមិនពិតប្រាកដ); ប្រទេសកម្ពុជា(តាមការប៉ាន់ស្មាន ប្រហែលកើត ថ្ងៃ ទី ១៩ ខែ ឧសភា ឆ្នាំ ១៩២៨ នៅក្នុង ខេត្ត កំពង់ធំ; កើតនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៤២ នៅក្នុង ស្រុកកំពង់ចិន); ប្រទេសអូទ្រីស (កើតនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ១៩១២ នៅក្នុងទីក្រុង ម៉ូនស្គើឈិន), ប្រទេសរ៉វាន់ដា (កើតនៅឆ្នាំ ១៩៥៥ ទីកន្លែងកំណើតមិនពិតប្រាកដ; កើតនៅថ្ងៃទី ១៥ ខែសីហាឆ្នាំ ១៩៥៨ នៅក្នុង ទីក្រុង ហ្គីតារ៉ាម៉ា); USSR (លីទុយអានី) (កើតឆ្នាំ ១៩០៨ ទីកន្លែងមិនពិតប្រាកដ); សហរដ្ឋអាមេរិក (កើតនៅឆ្នាំ ១៩៦៨ ក្នុង ទីក្រុង ភីតប៊ើគ); កើតនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៧៨ នៅក្នុងទីក្រុង លូតុន; កើតនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩៨២ ក្នុង ទីក្រុង អាស្លែន។
ជាការពិតជាតិសាសន៍ផ្សេងៗទៀត មិនត្រូវបានដាក់បញ្ចូលទេដោយសារតែថវិកាមានកំណត់សម្រាប់ធ្វើកិច្ចការនេះ។ មួយវិញទៀតមានឧក្រិដ្ឋកម្មក្នុងពិភពលោកតែមួយផ្នែកតូចប៉ុណ្ណោះដែលមានចងក្រងជាឯកសារប្រហាក់ប្រហែលគ្នា និងមានប្រកាសចេញជាសាធារណៈ។

នៅក្នុងពេលដែលពួកគេបានប្រព្រឹត្តិនូវសកម្មភាពឧក្រិដ្ឋកម្ម បុរស និងស្ត្រីឋិតនៅក្នុងអាយុចន្លោះ២១ និង៦៩។

ប្រព័ន្ធសេដ្ឋកិច្ច

និងសន្ទុះសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ពួកជនល្មើស

ឧក្រិដ្ឋជនជាច្រើនត្រូវបានគេធ្វើការបកស្រាយអំពីឧក្រិដ្ឋកម្មរបស់ពួកគេដោយសំដែងចេញពីភាពខុសគ្នាៗក្នុងប្រព័ន្ធសេដ្ឋកិច្ច។ ប្រព័ន្ធទាំងនេះរួមមាន កសិកម្ម និងឧស្សាហកម្ម (ឧទាហរណ៍:កើតនៅថ្ងៃទី ១១ខែ ធ្ន ឆ្នាំ ១៩១១ ក្នុងទីក្រុង អ៊ីងហ្គើសហូសេន; កើតនៅឆ្នាំ ១៩៥៥ ទីកន្លែងកំណើតមិនពិត ប្រាកដ) សេដ្ឋកិច្ចទីផ្សា អំណាចផ្ដាច់ការនិយម សេដ្ឋកិច្ចផែនការ ឬក៏ការគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចតាមបែបមជ្ឈការ (ឧទាហរណ៍: កើតនៅថ្ងៃ ទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ក្នុង ទីក្រុង អាស្លែន; កើតនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ១៩១៣ នៅក្នុងទីក្រុង បេដ ហ្គដដេសប៊ើគ; កើតនៅឆ្នាំ ១៩០៨ ទីកន្លែងកំណើតមិនពិតប្រាក) វាដូចគ្នាទៅនឹងរដ្ឋដែលផ្ដល់អោយ ឬក៏ទទួលយកជំនួយអភិវឌ្ឍន៍ (ឧទាហរណ៍: កើតនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៧៨ ក្នុងទីក្រុង លូតុន; កើតនៅឆ្នាំ ១៩៥៥ទីកន្លែងកំណើតមិនពិតប្រាកដ)។


ខ្មែរ ជោ គឹមជេង ភ្នំជេញ

ខ្មែរ ជោ គឹមជេង ភ្នំជេញ


Bernd Fischer

បានបញ្ចប់ការសិក្សាមុខវិជ្ជា ចក្ខុទូរគមនាគន៍ នៅមហាវិទ្យាល័យ រចនាបទ នៅ Offenbach, និងមុខវិជ្ជាសិល្បៈចម្លាក់នៅ មហាវិទ្យាល័យរដ្ឋ វិចិត្រសិល្បៈ នៅ Frankfurt am Main។.
Bernd Fischer បានទទួលការងារជោច្រើន រួមទាំង រៀបចំ និងគំនិតដើម្បី រំលឹកដល់ជនរងគ្រោះនៅរបប ណាស៊ី (ទីក្រុងនៅ Frankfurt/Main, សកលវិទ្យាល័យ Justus Liebig University, សាលារៀន Gießen, Brüder Grimm School, Frankfurt/Main, សាលារៀន Georg Büchner School, Frankfurt/Main). ក្នុងឆ្នាំ១៩៨០ គាត់បានទទួលរង្វាន់ Reinhold Kurth Art Prize ពី Stadtsparkasse Frankfurt សម្រាប់ស្នាដៃការងារគាត់។ Bernd Fischer ធ្លាប់បានបង្រៀនមនុស្សពេញវ័យ អស់រយៈពេល ១៥ ឆ្នាំ។ តាមរយៈការងាររបស់គាត់ គាត់បានធ្វើការពិពត៌ នៅ សារៈមន្ទីរ Kunstsammlung Chemnitz, សារៈមន្ទីរ Landesmuseum Darmstadt, សារៈមន្ទីរ Museum für Aktuelle Kunst – Hurrle Collection, សារៈមន្ទីរ Museum Würth, the Piepenbrock Kulturstiftung, ក្រសូងសហព័ន្ធ ការងារ និងសង្គមកិច្ច, ក្រសូងសហព័ន្ធ សុខាភិបាល និងសុវត្ថភាពសង្គមកិច្ច, ព្រឹទ្ធសភាអេវាំងគេលិស, Arnoldshain/Taunus, និងនៅតាមក្រុមហ៊ុន និងឯកជនជាច្រើនកន្លែងទៀត។
ពត៌មានផ្សេងទៀត មាននៅ www.fischerkuenstler.de
Bernd Fischer បានធ្វើការងារឯករាជ ជាអ្នកគូគំនូ និងជាងចម្លាក់ នៅ Frankfurt/Main and Offenbach តាំងពីឆ្នាំ ១៩៨២។


 

Go back